(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧,៤៥១,៩២៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៧៥,៥៣១នាក់ និងជាសះស្បើយឡើងវិញ ១០,៩១៩,៩២៦នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៦៣៤,៥៥៧នាក់ ស្លាប់ចំនួន ១៥៥,០៧៩នាក់ និងជាសះស្បើយចំនួន ២,២៧៨,០៧៨នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ២,៦១៣,៧៨៩នាក់ ស្លាប់ចំនួន ៩១,៣៧៧នាក់ និងជាសះស្បើយ ១,៨២៤,០៩៥នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ១,៦៣៩,៣៥០នាក់ ស្លាប់ ៣៥,៧៨៦នាក់ និងជាសះស្បើយ ១,០៥៩,០៩៣នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖