Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របាយការណ៍៖ កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលប្រឆាំងនាវាចម្បាំង កាលពីដើមខែកក្កដាកន្លងទៅ (Video inside)

30-07-2020 17:43

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថាកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលប្រឆាំងនាវាចម្បាំងមួយគ្រាប់ កាលពី ដើមខែកក្កដានេះ ជាផ្នែកមួយនៃសមយុទ្ធនារដូវក្តៅរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់(Yonhap) ដោយស្រង់សម្តីយោធាកូរ៉េខាងត្បូងជាន់ខ្ពស់ បានឱ្យដឹងទៀតថា មីស៊ីលប្រឆាំងនាវាចម្បាំងមួយគ្រាប់ ត្រូវបាន បាញ់ចេញពីនាវាចម្បាំងកូរ៉េខាងជើង នៅឯតំបន់សមុទ្រជប៉ុន កាលពីថ្ងៃទី០៦ ខែកក្កដា កន្លងទៅនេះ ហើយមីស៊ីលនោះបានហោះរយៈចំងាយជាង១០០គីឡូម៉ែត។ ទោះជា យ៉ាងណា ប្រភេទពិតប្រាកដនៃគ្រាប់មីស៊ីលនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យអគ្គសេនាធិការចម្រុះកូរ៉ូខាងត្បូង លោកវរសេនីយ៍ឯក គីម ជុនរ៉ាក (Kim Jun-rak ) បាននិយាយដូច្នេះថា៖ «យើងមើលឃើញថា នេះជាផ្នែក មួយនៃសមយុទ្ធសមុទ្រធម្មតារបស់កូរ៉េខាងជើង…យើងកំពុងតាមដានយ៉ាងដិតដល់នូវចលនាយោធារបស់កូរ៉េខាងជើង ព្រមទាំងបានត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបគ្រប់ស្ថានការណ៍ទាំងអស់»