(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចតែងតាំងអតីតវរសេនីយឯក លោក Douglas Macgregor និងជាអ្នកអត្ថាធិប្បាយជាប្រចាំ នៅ ស្ថានីយទូរទស្សន៍ Fox News លោក Douglas Macgregor ឲ្យធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០។

លោក Macgregor ទទួលបានការតែងតាំងនេះ បន្ទាប់ពីលោក Richard Grenell បានលាលែងពីតំណែងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអាល្លឺម៉ង់ កាលពីដើម ឆ្នាំ២០២០កន្លងទៅ។

គួរបញ្ជាក់ថា បើព្រឹទ្ធសភាអាមេរិកយល់ស្របតាមសុំស្នើខាងលើ លោក Macgregor នឹងក្លាយជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងប៊ែរឡាំង ខណៈលោក ដូណាល់ ត្រាំ មានបំណងដកទ័ពអាមេរិកចំនួន៩,៥០០នាក់ ចេញពីប្រទេសអាល្លឺម៉ង់ ហើយបញ្ជូនកងទ័ពទាំងនេះមួយចំនួនទៅកាន់ប្រទេសប៉ូឡូញ៕