(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០។

១៖ ទីបំផុតយានរុករកភពអង្គារ Tianwen-1 របស់ប្រទេសចិន ត្រូវបានបាញ់បង្ហោះចេញពីខេត្តហៃណាន។

២៖ WHO ចេញមុខអះអាងថា វ៉ាក់សាំង COVID-19 ដំបូង អាចនឹងសម្រេចបាននៅដើមឆ្នាំ២០២១ មិនមែនឆាប់ៗនេះទេ។

៣៖ លីប៊ីទើបរកឃើញរណ្តៅកប់សាកសពថ្មីទៀត ដែលបង្ហាញពីទង្វើសម្លាប់រង្គាលដ៏អាក្រក់បំផុត។

៤៖ អ៉ីតាលីកំពុងស៊ើបអង្កេតរឿងអាស្រូវដ៏ធំ ពាក់ព័ន្ធមន្ត្រីប៉ូលិស៧នាក់ លួចរត់ពន្ធគ្រឿងញៀន និងចាប់មនុស្សដោយខុសច្បាប់។

៥៖ មេទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ចង់ដំឡើងប្រព័ន្ធមីស៊ីល Aegis នៅលើកោះហ្គាំ ដើម្បីទប់ទល់ជាមួយចិន។

៦៖ រដ្ឋកាលីហ្វ័រញ៉ារបស់អាមេរិក បញ្ជាទិញម៉ាសបន្ថែមពីចិន ខណៈករណីឆ្លង COVID-19 ក្នុងរដ្ឋនេះវ៉ាដាច់រដ្ឋញូយ៉ក។

៧៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យ៩៥ឆ្នាំ លោក មហាធៀ ពិចារណាបង្កើត «គណបក្សនយោបាយថ្មីមួយ»។