(វ៉ាស៉ីនតោន)៖ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ គឺជាទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក ប៉ុន្តែកំឡុងថ្ងៃវិសេសនេះ ក្រុមបាតុករមួយចំនួន នៅសហរដ្ឋអាមេរិក បាននាំគ្នាដុតទង់ជាតិអាមេរិក និងបំផ្លាញរូបសំណាកបុគ្គលសំខាន់ៗ ក្នុងប្រវត្តិសាស្រ្តទៅវិញ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០។

ការផ្សាយនៃប្រព័ន្ធផ្សព្វផ្សាយនៅអាមេរិក រួមជាមួយការបង្ហោះវីដេអូក៏ដូចជារូបភាព នៅតាមបណ្តាញសង្គម បានឲ្យដឹងថាបាតុករមួយ ក្រុមនៅទីក្រុងបាល់ទីម័រ (Baltimore) នៃរដ្ឋម៉ារីលែន (Maryland) ភាគខាងកើតសហរដ្ឋអាមេរិក បាននាំគ្នាទាញរំលំរូបសំណាកលោក គ្រីស្តុប គូឡុំ (Christopher Columbus) ដែលជាអ្នករុករកឃើញអ្នកអាមេរិក រួចអូសរូបសំណាកនោះ ទៅទម្លាក់ចូលក្នុងទឹកថែមទៀត ។ ចំណែកនៅក្បែរសេតវិមានវិញ បាតុករមួយក្រុមផ្សេងទៀត បានដុតទង់ជាតិអាមេរិក ពេលកំពុងមានការបាញ់កាំជ្រួចអបអរ ថ្ងៃបុណ្យ ឯករាជ្យរបស់សហរដ្ឋអាមេរិក។

គួរជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ជាដដែលៗ ពាក់ព័ន្ធនឹងទង្វើបែបនេះរបស់ក្រុមបាតុករ ដោយ លោកបានចាត់ទុកថា ពួកគេទាំងនោះគឺជាអ្នកដែលចង់លុបបំបាត់ប្រវត្តិសាស្រ្តអាមេរិក ហើយលោកក៏ចង់ឲ្យមានការចាប់ខ្លួនអ្នកដែល ដុតទង់ជីវិតអាមេរិកដាក់ពន្ធនាគារផងដែរ៕