(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០។

១៖ អាជ្ញាធរមីយ៉ាន់ម៉ាដុតគ្រឿងញៀនតម្លៃ៨៣៩លានដុល្លារចោល។

២៖ ព្រឹទ្ធសភាអាមេរិកអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលមានគោលដៅដាក់ទណ្ឌកម្មចិន ជុំវិញការអនុម័តច្បាប់លើហុងកុង។

៣៖ ប្រធាន WHO អះអាងថា យ៉ាងហោចណាស់ក៏រាប់ខែរហូតឆ្នាំទៀតដែរ ទើបយើងអាចមានវ៉ាក់សាំង COVID-19។.

៤៖ អាហ្វ្រិកខាងត្បូងច្នៃទូរកុងតឺនឺ ដើម្បីតម្កល់សាកសពអ្នកជំងឺ COVID-19 ដែលកំពុងមានចំនួនកើនឡើង។

៥៖ មេចលនាប្រឆាំងចិននៅហុងកុងអះអាងថា លោកនឹងក្លាយជាគោលដៅ នៃច្បាប់សន្តិសុខជាតិថ្មីរបស់ចិន។

៦៖ រដ្ឋកាលីហ្វ័រញ៉ាកំពុងព្រួយបារម្ភកាន់តែខ្លាំង អំពីការផ្ទុះករណីឆ្លង COVID-19 យ៉ាងគំហុក។

៧៖ ឥណ្ឌូណេស៊ី និងហ្វីលីពីន រកឃើញអ្នកឆ្លង COVID-19 លើស ១,០០០នាក់ក្នុងមួយថ្ងៃដូចគ្នា នៅក្នុងរបាយការណ៍ថ្ងៃសុក្រនេះ។