(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ១,០៤៣ករណីថ្មី ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៣៣,០៧៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងប្រាប់អ្នកសារព័ត៌មាន មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Achmad Yurianto ក៏បានឱ្យដឹងដែរចំនួនអ្នកស្លាប់ដោយសារ COVID-19 ក៏បានកើនដល់ ១,៩២៣នាក់ផងដែរ ក្រោយអ្នកស្លាប់ថ្មី៤០នាក់ ត្រូវបានរាយការណ៍។

លោកបន្តថាមកទល់ពេលនេះ មនុស្ស១១,៤១៤នាក់ បានជាសះស្បើយឡើងវិញ ហើយមនុស្ស៤២៩,១៦១នាក់ បានទទួលការធ្វើតេស្ដរក COVID-19៕