(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០។

១៖ បាតុកម្មជុំវិញការស្លាប់របស់លោក George Floyd នៅតែបន្តនៅតាមទីក្រុង ទូទាំងសហរដ្ឋអាមេរិក។

២៖ បារាំងបន្តបន្ធូរបន្ថយការរឹតត្បិតពាក់ព័ន្ធ COVID-19។

៣៖ ហ្វីលីពីនបន្ធូរបន្ថយការរឹតត្បិត COVID-19 នៅរដ្ឋធានីម៉ានីល។

៤៖ ថៃបើកតំបន់ឆ្នេរមួយចំនួន ឲ្យអ្នកទេសចរចូលកម្សាន្តឡើងវិញ ខណៈស្ថានការណ៍ COVID-19 កាន់តែធូរស្រាល។

៥៖ នាយករដ្ឋមន្ត្រីអាមេនី និងគ្រួសារលោកទាំងមូលឆ្លងជំងឺ COVID-19។

៦៖ ចិនរកឃើញករណីឆ្លង COVID-19 ថ្មីៗ ចំនួន១៦នាក់ថែមទៀត ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ តែជាករណីនាំចូលទាំងអស់។

៧៖ គ្រួសារលោក George Floyd ទាមទារចង់ឲ្យចាប់ខ្លួនប៉ូលិសអាមេរិក៣នាក់ទៀត ដែលពាក់ព័ន្ធ ដើម្បីយកមកកាត់ទោស។