(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០។

១៖ NASA ពន្យារពេលបាញ់បង្ហោះយានអវកាស Crew Dragon ចេញពីរដ្ឋផ្លូរីដា ព្រោះតែអាកាសធាតុមិនល្អ។

 

២៖ ឆេះអគារមន្ទីរពេទ្យដាក់អ្នកជំងឺ COVID-19 នៅបង់ក្លាដែស បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់។

 

៣៖ អាមេរិកដកហូតឋានៈពិសេសរបស់ហុងកុង ក្រោយប្រកាសថាទីក្រុងនេះលែងមានសិទ្ធិស្វ័យភាពកម្រិតខ្ពស់ពីចិនទៀតហើយ។

 

៤៖ Huawei ខកចិត្ត ចំពោះការកាត់ក្តីលោកស្រី Meng Wanzhou ដោយតុលាការកាណាដា។

 

៥៖ ផ្ទុះបាតុកម្មនៅរដ្ឋ Minnesota ក្រោយជនជាតិស្បែកខ្មៅម្នាក់ ដែលត្រូវប៉ូលិសអាមេរិកសង្កត់កដល់ស្លាប់។

 

៦៖ ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ថ្មីៗជាង៦,៥០០នាក់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ។

 

៧៖ ក្នុង១ថ្ងៃ រុស្ស៊ីរកឃើញអ្នកឆ្លង COVID-19 ថ្មីៗជាង៨,៣០០នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ។