(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។

១៖ ធ្លាក់យន្តហោះដឹកមនុស្សជាង១០០នាក់នៅប៉ាគីស្ថាន។

២៖ ស្ថាប័នអំណាចកំពូលនៃប្រទេសចិន ប្រារព្ធធ្វើមហាសនិ្នបាតប្រចាំឆ្នាំ។

៣៖ តុលាការយោធាវៀតណាមកាត់ទោសអតីតអនុរដ្ឋមន្ត្រីការពារជាតិ ដាក់ពន្ធនាគារ៤ឆ្នាំ ពីបទផ្ទេរដីរដ្ឋឲ្យឯកជនដោយខុសច្បាប់។

៤៖ ដោយសារតែលុយ៨ដុល្លារ បង្កឲ្យមនុស្សម្នារត់ជាន់គ្នាស្លាប់៣នាក់ នៅប្រទេសស្រីលង្កា។

៥៖ លោក ដូណាល់ ត្រាំ អះអាងថា ទោះបីផ្ទុះ COVID-19 រលកទី២ ក៏សហរដ្ឋអាមេរិកមិនបិទទ្វារម្តងទៀតដែរ។

៦៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវស្នាក់នៅដាច់ដោយឡែក១៤ថ្ងៃ ក្រោយមន្ត្រីចូលរួមកិច្ចប្រជុំជាមួយលោកធ្វើតេស្ត វិជ្ជមាន COVID-19។

៧៖ លោក ដូណាល់ ត្រាំ ប្រកាសដកសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាធំមួយទៀតហៅថា Open Skies។