(បរទេស)៖ នៅថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើនមានឡើង ក្នុងនោះមានទាំងព្រឹត្តិការណ៍នយោបាយ សន្តិសុខ និងអ្វីដែលសំខាន់បំផុតនោះ គឺជំងឺរាតត្បាតសកល COVID-19 ដែលកំពុងបង្កបញ្ហាកាន់តែអាក្រក់ ខ្លាំងឡើងៗសម្រាប់អន្តរជាតិ។

ដូច្នេះចង់ដឹងថា ព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះ សូមទស្សនាកម្រងរូបជាបន្តបន្ទាប់ដូចខាងក្រោម៖

១៖ ទីបំផុតកូរ៉េខាងត្បូង អនុញ្ញាតឲ្យសិស្សរាប់សែននាក់ចូលរៀនវិញ ប៉ុន្តែត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះ COVID-19 ដដែល

 

២៖ លោក ដូណាល់ ត្រាំ៖ «វាមិនខុសអ្វីឡើយចំពោះការដែលលោក Pompeo ប្រើមន្រ្តីក្រោមឱវាទឲ្យលាងចានឬក៏បណ្តើរសុនខនោះ»

 

៣៖ ចិន៖ ឪពុកម្ដាយ ជួបជុំកូនប្រុសបង្កើត ដែលត្រូវបានគេចាប់ពង្រត់ អស់រយៈពេល ៣២ឆ្នាំ

 

៤៖ លោក ត្រាំ ថ្លែងថា «វាជាកិត្តិយសសម្រាប់អាមេរិក ដែលមានអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុតលើលោក ព្រោះវាបង្ហាញថា សមត្ថភាពធ្វើតេស្តយើង ល្អជាងប្រទេសណាៗទាំងអស់»

 

៥៖ អង្គការ NASA៖ «មនុស្សលោកកំពុងរងបាតុភូតព្រះអាទិត្យ Grand Solar Minimum ដែលពុំធ្លាប់មាន ៣០០ឆ្នាំមកហើយ»

 

៦៖ លោក ដូណាល់ ត្រាំ នៅតែការពារសម្តីរបស់លោកថា «ថ្នាំព្យាបាលគ្រុនចាញ់អាចព្យាបាល COVID-19»

 

៧៖ កងនាវាអាមេរិកព្រមាននាវាចម្បាំង និងទូកបំពាក់អាវុធនៅមជ្ឈិមបូព៌ា ឲ្យស្ថិតនៅឆ្ងាយពីនាវាខ្លួន១០០ម៉ែត្រ