(ហាណូយ)៖ នាល្ងាចថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ០៤នាក់ទៀត នាំឲ្យករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះ កើនឡើងដល់ ៣២៤ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ក្រៅពីករណីឆ្លងថ្មីៗ ០៤នាក់បន្ថែមខាងលើនេះ វៀតណាមក៏បានរាយការណ៍ពីមនុស្ស ០៣នាក់ទៀត បានជាសះស្បើយផងដែរ ធ្វើឲ្យចំនួនអ្នកជាសះស្បើយពី COVID-19 សរុបកើនដល់ ២៦៣នាក់។ ដោយឡែកមនុស្ស ១៣១នាក់ផ្សេងទៀតកំពុងស្ថិតក្នុងការសង្ស័យ និងធ្វើតេស្តរកវីរុសកូរ៉ូណាថ្មីនេះ។

គួរបញ្ជាក់ថា គិតចាប់តាំងពី COVID-19 ផ្ទុះឡើងនៅវៀតណាម អាជ្ញាធរប្រទេសនេះបានធ្វើតេស្តលើមនុស្សជិត ១១,០០០នាក់ហើយ។ ប្រទេសវៀតណាម គ្មានករណីស្លាប់ដោយសារជំងឺ COVID-19 នោះឡើយ៕