(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០។

១៖ មនុស្សរាប់សែននាក់នៅហ្វីលីពីនត្រូវជម្លៀសខ្លួនដោយសារព្យុះទីហ្វុងកំណាច និងត្រូវរក្សាគម្លាតសុវត្ថិភាពមួយតង់ទៀតចំពោះមុខ COVID-19។

 

២៖ Bear, ពីសត្វសុនខដែលគេបោះបង់ចោល ក្លាយជាអ្នកក្លាហានសង្គ្រោះខ្លាឃ្មុំ Koala ១០០ក្បាល ពីភ្លើងឆេះព្រៃនៅអូស្ត្រាលី។

 

៣៖ រុស្ស៊ីរកឃើញករណីឆ្លង COVID-19 ខ្ទង់ ១០,០០០ករណីថ្មីទៀតហើយ នៅក្នុងសេចក្តីប្រកាសថ្ងៃសុក្រនេះ។

 

៤៖ នៅថ្ងៃសុក្រនេះសិង្ហបុរីប្រកាស រកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួនជិត៨០០នាក់ថ្មីទៀត។

 

៥៖ នាវិកអាមេរិក៥នាក់ធ្វើតេស្តឃើញវិជ្ជមាន COVID-19 ជាថ្មី នៅលើនាវាដឹកយន្តហោះចម្បាំងមួយគ្រឿង។

 

៦៖ សហរដ្ឋអាមេរិក ចេញសារព្រមានពីជំងឺកុមារដ៏កម្រមួយ ពាក់ព័ន្ធនឹង COVID-19។

 

៧៖ ប្រជាជនទីក្រុងវូហាន តម្រង់ជួររង់ចាំធ្វើតេស្តរក COVID-19 ចំពោះមុខការព្រួយបារម្ភពីរលកទី២ នៃការផ្ទុះជំងឺឆ្លង។