(ហ្សាការតា)៖ ប៉ូលិសឥណ្ឌូណេស៊ីនៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០ នេះបានបញ្ជាក់ថា មនុស្ស ០៧នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ឆេះនាវាដឹកប្រេងឈ្មោះ ហ្សេដ លីឡា (Jag Leela) ដែលចតនៅកំពង់ផែសមុទ្រ បេឡាវ៉ា (Belawan) នៃខេត្តស៊ូម៉ាត្រាខាងជើង (North Sumatra)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ប៉ូលិសឥណ្ឌូណេស៊ីបានអះអាងទៀតថា អគ្គីភ័យបានកើតឡើងនៅពេលនាវាកំពុងស្ថិតក្នុង ការជួសជួល ហើយមនុស្សដែលជាប់ក្នុងនោះ ០៧នាក់ បានបាត់បង់ជីវិត កាលពីយប់ថ្ងៃអង្គារ។ ដោយឡែកមនុស្ស ២២នាក់ទៀត ក៏បានទទួលរងរបួសផងដែរ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សម្រាប់មូលហេតុនៃការឆាបឆេះនោះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ ប៉ុន្តែវាទំនងជាកើតឡើង នៅពេលនាវាខាងលើនេះ កំពុងស្ថិតក្នុងការជួសជុល៕