(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញ COVID-19 ១០,៨៩៩ករណីថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ធ្វើឱ្យអ្នកឆ្លង សរុបកើនដល់ ២៣២,២៤៣នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលរុស្ស៊ី អ្នកស្លាប់ថ្មី១០៧នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ ធ្វើឱ្យអ្នកស្លាប់សរុបកើនដល់ ២,១១៦នាក់ និងជាសះស្បើយឡើងវិញ ៤៣,៥១២នាក់ ខណៈមនុស្ស៥.៨លាននាក់ បានទទួលការធ្វើតេស្ដរក COVID-19។

គួរជម្រាបថា តួលេខអ្នកឆ្លងសរុបខាងលើ បានធ្វើឱ្យរុស្ស៊ី វ៉ាដាច់ចក្រភពអង់គ្លេសជាថ្មី ឡើងទៅឈរនៅលេខរៀងទី៣ ក្នុងនាមជាប្រទេសមានអ្នកឆ្លងច្រើនជាងគេនៅ លើពិភពលោក តាមពីក្រោយអេស្ប៉ាញ និងសហរដ្ឋអាមេរិក៕