(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០។

១៖ ភាពជោគជ័យនៃការតេស្តយានអវកាសថ្មីរបស់ចិន គឺជាការបោះជំហានទៅរក ការបញ្ជូនមនុស្សទៅព្រះច័ន្ទ និងទីអវកាសឆ្ងាយៗ។

២៖ ចិនមានអ្នកជំងឺ COVID-19 ត្រឹម២០៨នាក់ប៉ុណ្ណោះនៅទូទាំងប្រទេស ដែលកំពុងបន្តសម្រាកព្យាបាល ខណៈអ្នកជំងឺជាង៩៤ភាគរយបានជាសះស្បើយ។

៣៖ សិង្ហបុរីបន្តរកឃើញអ្នកឆ្លង COVID-19 ប្រចាំថ្ងៃក្នុងកម្រិតខ្ពស់ជាងគេនៅអាស៊ាន, ចំនួនសរុបពេលនេះគឺ ២២,៤៦០ករណី។

៤៖ ថៃរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៤នាក់ថ្មីទៀត និងមនុស្សម្នាក់ស្លាប់ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃសៅរ៍នេះ។

៥៖ សហរដ្ឋអាមេរិកសងសឹកចិន ដោយប្រកាសរឹតបន្តឹងទិដ្ឋាការលើអ្នកកាសែតចិនវិញ។

៦៖ កងទ័ពវេណេស៊ុយអេឡាចាប់ខ្លួនបានមនុស្ស២នាក់ទៀត ដែលជាប់ពាក់ព័ន្ធផែនការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ។

៧៖ ប្រជាជនម៉ាឡេស៊ីនាំគ្នាទិញកាដូ ដូចជាបាច់ផ្កា ដើម្បីត្រៀមជូនអ្នកគុណក្នុងឱកាសទិវាមាតាអន្តរជាតិ។