(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២០នេះ បានរកឃើញ COVID-19 រហូតដល់ទៅ ១០,៦៣៣ករណីថ្មី ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ និងជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតជាប់កំណត់ត្រាថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

បើបូកបញ្ចូលតួលេខអ្នកឆ្លងថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសរុស្ស៊ី កើនដល់ ១៣៤,៦៨៦នាក់។ តែទោះជាបែបនេះក្ដី អាត្រាអ្នកស្លាប់នៅតែស្ថិតនៅ ក្នុងកម្រិតទាប បើធៀបទៅនឹងបណ្ដាប្រទេសដទៃនៅអឺរ៉ុប។ អាជ្ញាធរសុខាភិបាលរុស្ស៊ី បន្ថែមទៀតថា អ្នកជំងឺស្លាប់ដោយសារ COVID-19 ក៏បានកើនដល់១,២៨០នាក់ផងដែរ ក្រោយអ្នកស្លាប់ថ្មី ៥៨នាក់ ត្រូវបានរាយការណ៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ខណៈអ្នកជាសះស្បើយឡើងវិញមាន ១៦,៦៣៩នាក់៕