(បរទេស)៖ គិតត្រឹមម៉ោង ៨៖៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើង រហូតដល់ ៣,២១៩,២៤២ករណីហើយ ដោយក្នុងនោះមនុស្សស្លាប់សរុបមានចំនួន ២២៨,១៩៤នាក់ និងជាសះស្បើយឡើងវិញ ១,០០០,១១៣នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer សហរដ្ឋអាមេរិក មានតួលេខអ្នកឆ្លងលើស ១លាននាក់ សម្រាប់ករណីឆ្លងជំងឺ COVID-19 សុរបនៅទូទាំងប្រទេសមហាអំណាចមួយនេះ។ ខាងក្រោមនេះជាប្រទេសចំនួន ៧ ដែលមានករណីឆ្លង COVID-19 ចាប់ពីរាប់សែននាក់ឡើងទៅ៖

១៖ សហរដ្ឋអាមេរិកមានករណីឆ្លងសរុប ១,០៦៤,១៩៤ករណី ក្នុងនោះស្លាប់ ៦១,៦៥៦នាក់ និងជាសះស្បើយឡើងវិញ ១៤៧,៤១១នាក់។

២៖ ប្រទេសអេស្ប៉ាញមានករណីឆ្លងសរុប ២៣៦,៨៩៩ករណី ក្នុងនោះស្លាប់ ២៤,២៧៥នាក់ និងជាសះស្បើយឡើងវិញ ១៣២,៩២៩នាក់។

៣៖ ប្រទេសអ៉ីតាលីមានករណីឆ្លងសរុប ២០៣,៥៩១ករណី ក្នុងនោះស្លាប់ ២៧,៦៨២នាក់ និងជាសះស្បើយឡើងវិញ ៧១,២៥២នាក់។

៤៖ ប្រទេសបារាំងមានករណីឆ្លងសរុប ១៦៦,៤២០ករណី ក្នុងនោះស្លាប់ ២៤,០៨៧នាក់ និងជាសះស្បើយឡើងវិញ ៤៨,២២៨នាក់។

៥៖ ចក្រភពអង់គ្លេសមានករណីឆ្លងសរុប ១៦៥,២២១ករណី ក្នុងនោះស្លាប់ ២៦,០៩៧នាក់ និងចំនួនអ្នកជាសះស្បើយឡើងវិញ នៅតែមិនមានបញ្ជាក់។

៦៖ ប្រទេសអាល្លឺម៉ង់មានករណីឆ្លងសរុប ១៦១,៥៣៩ករណី ក្នុងនោះស្លាប់ ៦,៤៦៧នាក់ និងជាសះស្បើយឡើងវិញ ១២០,៤០០នាក់។

៧៖ ប្រទេសតួកគីមានករណីឆ្លងសរុប ១១៧,៥៨៩ករណី ក្នុងនោះស្លាប់ ៣,០៨១នាក់ និងជាសះស្បើយឡើងវិញ ៤៤,០៤០នាក់។

ដោយឡែកសម្រាប់ប្រទេសរុស្ស៊ីវិញត្រូវបានគេមើលឃើញថា នឹងលោតចូលក្រុមប្រទេសមានអ្នកឆ្លង COVID-19 រាប់សែនករណី នៅក្នុងពេលឆាប់ៗនេះ ខណៈតួលេខកាលពីថ្ងៃពុធម្សិលមិញ រុស្ស៊ីមានអ្នកឆ្លងសរុបរហូតដល់ ៩៩,៣៩៩ករណីទៅហើយ៕