(បរទេស)៖ នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ ដើមសប្តាហ៍ថ្មីនេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតមានឡើង ជាពិសេសទៅលើបញ្ហានៃការរាតត្បាតជំងឺសកល COVID-19 ដ៏កាចសាហាវ ដែលបានចម្លងដល់មនុស្សរាប់លាននាក់ និងរាប់សែននាក់ទៀតបាត់បង់ជីវិត។ ខាងក្រោមគឺជាកម្រងរូបភាពមួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសថ្ងៃនេះតែម្តង៖

១៖ លោក គីម ជុងអ៊ុន នៅមានជីវិត និងសុខភាពល្អជាធម្មតា, នេះបើតាមទីប្រឹក្សាជាន់ខ្ពស់លោក មូន ចេអ៉ីន ប្រធានាធិបតីកូរ៉េខាងត្បូង

២៖ រដ្ឋញូយ៉កត្រៀមបើកដំណើរសេដ្ឋកិច្ចឡើងវិញ នៅតំបន់មួយចំនួនដែលមិនមានបញ្ហា COVID-19 ធ្ងន់ធ្ងរ បន្ទាប់ពីថ្ងៃទី១៥ ខែឧសភា

៣៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន នឹងចូលបំពេញការងារវិញនៅថ្ងៃចន្ទនេះ ក្រោយធូរស្បើយពីជំងឺ COVID-19

៤៖ លោក គីម ជុងអ៊ុន ផ្ញើសារថ្លែងអំណរគុណចំពោះក្រុមការងារ សាងសង់តំបន់ទេសចរណ៍នៅ Wonsan ចំពោះមុខពាក្យចចាមអារ៉ាម អំពីបញ្ហាសុខភាពលោក

៥៖ ថៃនឹងបន្តដាក់ប្រទេស ក្នុង គ្រាអាសន្ន រហូត ដល់ ដាច់ ខែឧសភា ទោះបី អត្រា អ្នកឆ្លង COVID-19 ថយចុះ ដល់ កម្រិត ទាប ក៏ដោយ

៦៖ ចិនកំពុងសាងសង់ប្រព័ន្ធតេឡេស្កូប សម្រាប់ចាប់រលកសញ្ញាយានអវកាស ដែលនឹងត្រូវបាញ់បញ្ជូនទៅភពអង្គារ នៅក្នុងឆ្នាំ២០២០នេះ

៧៖ ប្រព័ន្ធការពារដែនអាកាសស៊ីរីហោះស្ទាក់ និងកម្ទេចរ៉ុក្កែតជាច្រើនគ្រាប់ ដែលហោះសំដៅមកកាន់រដ្ឋធានីដាម៉ាស់, ស៊ីរីចោទថា ជាទង្វើអ៉ីស្រាអែល