(រ៉ូម)៖ អ៉ីតាលី នឹងចាប់ផ្ដើមបើករោងចក្រឡើងវិញនៅថ្ងៃទី៤ ខែឧសភា និងសាលារៀន នៅខែកញ្ញា ជាផ្នែកមួយនៃផែនការបន្ធូរបន្ថយវិធានការបិទប្រទេស ទប់ស្កាត់ COVID-19។ នេះបើតាមលោកនាយករដ្ឋមន្ត្រី Giuseppe Conte ដកស្រង់ចេញផ្សាយចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០។

នាយករដ្ឋមន្ត្រីអ៉ីតាលី លោក Giuseppe Conte ធ្វើការប្រកាសបែបនេះ កំឡុងផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន La Repubblica នៅថ្ងៃអាទិត្យនេះ។ លោក Conte បានគូសបញ្ជាក់ នាឱកាសនោះដូច្នេះថា៖ « យើងកំពុងធ្វើការក្នុងម៉ោងនេះ ដើម្បីអនុញ្ញាតឱ្យផ្នែកខ្លះនៃអាជីវកម្មអាច បើកដំណើរការឡើងវិញ ចាប់ពីរោងចក្រផលិត រហូតដល់ការសាងសង់ នៅថ្ងៃទី៤ ខែឧសភា»។ លោកបន្ថែមថា វិធានការទាំងនេះអាចនឹងត្រូវបានធ្វើបទបង្ហាញនៅសប្ដាហ៍ក្រោយយ៉ាងយូរ ខណៈសាលារៀនអាចនឹង បើកទ្វារឡើងវិញ នៅខែកញ្ញា។

គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ អ៉ីតាលី មានអ្នកឆ្លង COVID-19 ១៩៥,៣៥១នាក់ ក្នុងនោះស្លាប់ ២៦,៣៨៤នាក់ និងជាសះស្បើយ ៦៣,១២០នាក់៕