(បរទេស)៖ យោងតាមទិន្នន័យចុងក្រោយពីវែបសាយអន្តរជាតិ Worldometers ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅអាមេរិក បានកើនដល់៥០,៣៧០នាក់ គិតត្រឹមម៉ោង១០៖០០នាទីយប់ថ្ងៃសុក្រនេះ ក្នុងចំណោមចំនួនអ្នកឆ្លង ដែលមាន៨៨៩,៣៩១នាក់។

គួរជម្រាប់ថា សម្រាប់អ្នកឆ្លង COVID-19 នៅអាមេរិក ដែលបានជាសះស្បើយវិញ គឺមាន៨៩,៨៧៧នាក់។ ចំណែកប្រទេសដែល អ្នកជំងឺ COVID-19 ស្លាប់ច្រើនបន្ទាប់ពីសហរដ្ឋអាមេរិក គឺអ៉ីតាលី ជាមួយចំនួនអ្នកបាត់បង់ជីវិត២៥,៥៤៩នាក់ ក្នុងចំណោមអ្នក ឆ្លង១៨៩,៩៧៣នាក់៕