(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។

១៖ ក្រុមហ៊ុនអវកាសអាមេរិក SpaceX បាញ់បញ្ជូនផ្កាយរណបអ៉ីនធើណែត Starlink ៦០គ្រឿងទៀតឡើងទីអវកាស។

២៖ សិង្ហបុរី មានអ្នកឆ្លង COVID-19 លើស ១១,០០០នាក់ ក្រោយបន្តរកឃើញ ១,០៣៧ករណីថ្មី។

៣៖ ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង ប្រចាំទីក្រុងហាណូយ ត្រូវចាប់ខ្លួនពីបទពុករលួយពាក់ព័ន្ធការទិញឧបករណ៍ធ្វើតេស្តរក COVID-19។

៤៖ រុស្ស៊ី បន្តរកឃើញ COVID-19 ៤,៧៧៤ករណីថ្មី ក្នុងមួយថ្ងៃ, អ្នកឆ្លងសរុបកើនលើស ៦២,០០០នាក់។

៥៖ ម៉ាឡេស៊ីសម្រេចបន្តរឹតត្បិតការធ្វើដំណើរប្រជាជនរហូតដល់ថ្ងៃទី១២ ខែឧសភា ទោះការឆ្លងរាលដាល COVID-19 ពុំសូវធ្ងន់ធ្ងរដូចមុនក៏ដោយ។

៦៖ ចិនប្រកាសផ្តល់ជំនួយ ៣០លានដុល្លារអាមេរិក បន្ថែមទៀតដល់ WHO ដើម្បីប្រយុទ្ធប្រឆាំងជំងឺ COVID-19។

៧៖ ប្រធានអង្គការ WHO ស្នើឲ្យអាមេរិកពិចារណាឡើងវិញជុំវិញការសម្រេចផ្អាកផ្តល់ហិរញ្ញវត្ថុឲ្យមកខ្លួន។