(បរទេស)៖ យោងតាមគេហទំព័រ worldometer គិតត្រឹមម៉ោង ១២៖៣០នាទីរសៀលថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ប្រទេសវៀតណាមមានករណីឆ្លងជំងឺ COVID-19 តែ ២៦៨ករណីប៉ុណ្ណោះ ដែលទាបជាងឆ្ងាយ បើធៀបនឹងប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីនជាដើម ដែលសុទ្ធតែបានរកឃើញករណីឆ្លងជំងឺនេះដំបូងៗដូចគ្នា កាលពីអំឡុងខែមករា និងកុម្ភៈ។

ប្រទេសវៀតណាមដែលមានប្រជាជនសរុបរហូតដល់ជាង ៩៧លាននាក់នោះ ក៏បានឲ្យដឹងផងដែរថា ក្នុងចំណោមករណីឆ្លងសរុប ២៦៨ករណីនោះ អ្នកជំងឺ ១៩៨នាក់ហើយត្រូវបានព្យាបាលឲ្យជាសះស្បើយ និងគ្មានអ្នកជំងឺណាម្នាក់បាត់បង់ជីវិតនោះឡើយ គិតចាប់តាំងពីការផ្ទុះករណីឆ្លង COVID-19 ដំបូងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងប្រទេសអាស៊ានមួយនេះ៕