(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០នេះ បានរកឃើញ COVID-19 ២៣០ករណីបន្ថែម និងអ្នកស្លាប់ថ្មី១៤នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យអ្នកស្លាប់ដោយសារ COVID-19 ទូទាំងប្រទេសកើនដល់ ៣៤៩នាក់ និងឆ្លងហក់ឡើងដល់ ៥,៤៥៣នាក់ ដែលជាតួលេខឆ្លងច្រើន ជាងគេបំផុត នៅក្នុងចំណោមបណ្ដាប្រទេសអាស៊ានដទៃទៀត។ បើតាមក្រសួងសុខាភិបាលហ្វីលីពីន អ្នកជំងឺជាសះស្បើយ ក៏បានកើនដល់៣៥៣នាក់ ផងដែរ ក្រោយអ្នកជាសះស្បើយថ្មី ៥៨នាក់ ត្រូវបានរាយការណ៍៕