(បរទេស)៖ គិតត្រឹមម៉ោង ៨៖៣០នាទីព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០ ចំនួនករណីឆ្លងសរុបនៃជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១,៨៥២,៦៨៦ករណី ក្នុងនោះស្លាប់សរុប ១១៤,២១៤នាក់ និងជាសះស្បើយឡើងវិញ ៤២៣,៤៧៩នាក់។ នេះបើតាមតួលេខពីគេហទំព័រអន្តរជាតិ Worldometer។

បើពិនិត្យមើលទៅលើតួលេខជាក់ស្តែង ប្រទេសធំៗចំនួន០៦ កំពុងរ៉ាប់រងករណីឆ្លង និងស្លាប់ដោយសារ COVID-19 ជាងពាក់កណ្តាល នៃចំនួនករណីស្លាប់ និងឆ្លងសរុបទូទាំងពិភពលោក ក្នុងនោះមានដូចជា៖

១៖ សហរដ្ឋអាមេរិកមានករណីឆ្លងសរុប ៥៦០,៤២៥ករណី ក្នុងនោះស្លាប់ ២២,១០៨នាក់ និងជាសះស្បើយវិញ ៣២,៦៣៤នាក់។

២៖ ប្រទេសអេស្ប៉ាញមានករណីឆ្លងសរុប ១៦៦,៨៣១ករណី ក្នុងនោះស្លាប់ ១៧,២០៩នាក់ និងជាសះស្បើយវិញ ៦២,៣៩១នាក់។

៣៖ ប្រទេសអ៉ីតាលីមានករណីឆ្លងសរុប ១៥៦,៣៦៣ករណី ក្នុងនោះស្លាប់ ១៩,៨៩៩នាក់ និងជាសះស្បើយវិញ ៣៤,២១១នាក់។

៤៖ ប្រទេសបារាំងមានករណីឆ្លងសរុប ១៣២,៥៩១ករណី ក្នុងនោះស្លាប់ ១៤,៣៩៣នាក់ និងជាសះស្បើយវិញ ២៧,១៨៦នាក់។

៥៖ ប្រទេសអាល្លឺម៉ង់មានករណីឆ្លង ១២៧,៨៥៤ករណី ក្នុងនោះស្លាប់ ៣,០២២នាក់ និងជាសះស្បើយ ៦០,៣០០នាក់។

៦៖ ប្រទេសអង់គ្លេស មានករណីឆ្លង ៨៤,២៧៩ករណី ក្នុងនោះស្លាប់ ១០,៦១២នាក់ និងជាសះស្បើយ ៣៤៤នាក់៕