(បរទេស)៖ តាមរយៈគេហទំព័រពិភពលោក Worldometer គិតត្រឹមម៉ោង ៩៖៤៤នាទីយប់ថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០ នេះតែម្តងចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងរហូតដល់ ១១,០១៣នាក់ រីឯអ្នកឆ្លងវិញហក់ឡើងដល់ ៣៦៩,៥២២នាក់។

ក្រៅពីសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលរឹងមាំលើលោកនេះ, ក៏នៅមានប្រទសមហាអំណាចធំៗចំនួន៥ទៀត ដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេលើពិភពលោក, នោះគឺ អ៉ីតាលី, អេស៉្បាញ, អាល្លឺម៉ង់, បារាំង, ចក្រភពអង់គ្លេស៖

១៖ អាមេរិក ករណីឆ្លងកើនដល់ ៣៦៩,៥២២នាក់, ស្លាប់សរុប ១១,០១៣នាក់
២៖ អ៉ីតាលី ករណីឆ្លងកើនដល់ ១៣២,៥៤៧ករណី, ស្លាប់សរុប ១៦,៥២៣នាក់
៣៖ អេស្ប៉ាញ ករណីឆ្លងកើនដល់ ១៤០,៥១០ករណី, ស្លាប់សរុប ១៣,៧៩៨នាក់
៤៖ អាល្លឺម៉ង់ ករណីឆ្លងកើនដល់ ១០៤,១៩៩ករណី, ស្លាប់សរុប ១,៨៤២នាក់
៥៖ បារាំង ករណីឆ្លងកើនដល់ ៩៨,០១០ករណី, ស្លាប់សរុប ៨,៩១១នាក់
៦៖ ចក្រភពអង់គ្លេស ករណីឆ្លងកើនដល់ ៥១,៦០៨ករណី, ស្លាប់សរុប ៥,៣៧៣នាក់

តាមចំនួនតួលេខនេះអាចបង្ហាញយ៉ាងច្បាស់ហើយថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលើលោក ដែលមានវិស័យសុខាភិបាលខ្លាំងក្លា មិនប្រាកដថាមានអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវិដ១៩នេះចំនួនតិចទេ ហើយក៏មិនប្រាកដថា ប្រទេសក្រសេដ្ឋកិច្ចមិនសូវរឹងមាំ មានឆ្លង និងស្លាប់ច្រើននោះដែរ ការដែលសំខាន់នោះគឺភាពជាអ្នកដឹកនាំនៃមេដឹកនាំប្រទេសនិមួយៗនោះទៅវិញទេ ដែលជាចំណុចគួរចាប់អារម្មណ៍៕