(បរទេស)៖ គិតត្រឹមម៉ោង ៨៖៤៥នាទីព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០នេះ ចំនួនករណីឆ្លង COVID-19 សរុបបានកើនឡើងដល់ ១,៣៤៦,៥៦៦ករណី ក្នុងនោះអ្នកបាត់បង់ជីវិតមានសរុប ៧៤,៦៩៧នាក់ និងជាសះស្បើយឡើងវិញមាន ២៧៨,៦៩៥នាក់ នៅក្នុងបណ្តាប្រទេស និងដែនដីចំនួន ២០៩ ទូទាំងសកលលោក។

ខាងក្រោមនេះគឺជាប្រទេសចំនួន ១០ ដែលបាននិងកំពុងទទួលរងគ្រោះ ដោយសារតែជំងឺរាតត្បាតសកល COVID-19 ខ្លាំងក្លាយជាងគេនៅលើពិភពលោក៖

១៖ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ៣៦៧,០០៤ករណី ក្នុងនោះ ១០,៨៧១នាក់ស្លាប់ និង ១៩,៦៧១នាក់ជាសះស្បើយ។

២៖ ប្រទេសអេស្ប៉ាញមានករណីឆ្លង COVID-19 សរុប ១៣៦,៦៧៥ករណី ក្នុងនោះ ១៣,៣៤១នាក់ស្លាប់ និង ៤០,៤៣៧នាក់ជាសះស្បើយ។

៣៖ ប្រទេសអ៉ីតាលីមានករណីឆ្លង COVID-19 សរុប ១៣២,៥៤៧ករណី ក្នុងនោះ ១៦,៥២៣នាក់ស្លាប់ និង ២២,៨៣៧នាក់ជាសះស្បើយ។

៤៖ ប្រទេសអាល្លឺម៉ង់មានករណីឆ្លង COVID-19 សរុប ១០៣,៣៧៥ករណីក្នុងនោះ ១,៨១០នាក់ស្លាប់ និង ២៨,៧០០នាក់ជាសះស្បើយ។

៥៖ ប្រទេសបារាំងមានករណីឆ្លង COVID-19 សរុប ៩៨,០១០ករណី ក្នុងនោះ ៨,៩១១នាក់ស្លាប់ និង ១៧,២៥០នាក់ជាសះស្បើយ។

៦៖ ប្រទេសចិនមានករណីឆ្លង COVID-19 សរុប ៨១,៧៤០នាក់ ក្នុងនោះ ៣,៣៣១នាក់ស្លាប់ និង ៧៧,១៦៧នាក់ជាសះស្បើយ។

៧៖ ប្រទេសអ៉ីរ៉ង់មានករណីឆ្លង COVID-19 សរុប ៦០,៥០០ករណី ក្នុងនោះ ៣,៧៣៩នាក់ស្លាប់ និង ២៤,២៣៦នាក់ជាសះស្បើយ។

៨៖ ចក្រភពអង់គ្លេសមានករណីឆ្លង COVID-19 សរុប ៥១,៦០៨ករណី ក្នុងនោះ ៥,៣៧៣នាក់ស្លាប់ និង ១៣៥នាក់ជាសះស្បើយ។

៩៖ ប្រទេសតួកគីមានករណីឆ្លង COVID-19 សរុប ៣០,២១៧ករណី ក្នុងនោះ ៦៤៩នាក់ស្លាប់ និង ១,៣២៦នាក់ជាសះស្បើយ។

១០៖ ប្រទេសស្វីសមានអ្នកឆ្លង COVID-19 សរុប ២១,៦៥៧ករណី ក្នុងនោះ ៧៦៥នាក់ស្លាប់ និង ៨,០៥៦នាក់ជាសះស្បើយ៕

ប្រភព៖ វែបសាយ Worldometer (ថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០)