(ញូយ៉ក)៖ នៅថ្ងៃអាទិត្យ (ពេលវេលាក្នុងតំបន់) រដ្ឋញូយ៉កដែលជាចំណុចផ្ទុះខ្លាំងនៃការរីករាលដាល COVID-19 នៅឯសហរដ្ឋអាមេរិក បានរាយការណ៍ពីការធ្លាក់ចុះនៃអត្រាអ្នកឆ្លងក៏ដូចជាអ្នកស្លាប់ថ្មី ប៉ុន្តែមិនទាន់ច្បាស់ថា បានឈានដល់ដំណាក់កាលកំពូលនៃការរីករាល ដាលនៅឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២០។

នាថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០ អភិបាលរដ្ឋញូយ៉ក លោក Andrew Cuomo បានប្រកាសថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ អ្នកជំងឺ COVID-19 នៅក្នុងរដ្ឋរបស់លោក ចំនួន៥៩៤នាក់បានស្លាប់ ដែលវាជាអត្រាថយចុះ បើធៀបនឹងថ្ងៃសៅរ៍ ទី០៤ ខែមេសា ដែល អត្រាអ្នកស្លាប់ថ្មីប្រចាំថ្ងៃបានកើនឡើងដល់៦៣០នាក់ ហើយវាក៏ជាការធ្លាក់ចុះលើកដំបូងផងដែរ សម្រាប់ររដ្ឋញូយ៉ក។ បើតាមលោក Cuomo អត្រាករណីឆ្លងថ្មីក៏បានថយចុះដូចគ្នា នៅថ្ងៃអាទិត្យ។

យ៉ាងណាមិញ លោក Andrew Cuomo បានបញ្ជាក់ថា លោកមិនប្រាកថនោះទេថា ដំណាក់កាលកំពូលនៃការឆ្លងរាលដាល បានមកដល់ ឬក៏ឆ្លងផុតហើយឬនៅទេ នៅឯរដ្ឋញូយ៉ក ស្របពេលដែលក្រុមអ្នកជំនាញផ្នែកសុខាភិបាលរបស់អាមេរិក បានព្រមានថា សប្តាហ៍នេះនឹង ជាសប្តាហ៍ដែលមានការឆ្លងនិងស្លាប់កាន់តែច្រើននៅក្នុងសហរដ្ឋអាមេរិក។

គួរជម្រាបថា យោងតាមតួលេខចុងក្រោយបំផុតពីវែបសាយ worldometers.info សហរដ្ឋអាមេរិក មានអ្នកឆ្លង COVID-19 សរុប៣៣៦,៨៣០នាក់ ក្នុងនោះ៩,៦១៨នាក់បានស្លាប់ ដែលជាង៤,០០០នាក់គឺនៅរដ្ឋញូយ៉ក ហើយជាសះស្បើយមាន១៧,៩៧៧នាក់៕