(បរទេស)៖ គិតត្រឹមម៉ោង០៨៖០០នាទីយប់ថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២០៤ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។

ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១,០១៩,៣៥៤ ករណី ដែលក្នុងនោះ ៥៤,៤៦៥នាក់ស្លាប់ និង ២២០,០២៥ នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងលើសពី ១០០ករណីគឺបានកើនដល់ ១១៨ប្រទេស និងដែនដីហើយ ដោយក្នុងនោះក៏មានប្រទេសកម្ពុជាយើងមួយផងដែរ។

ខាងក្រោមនេះជាតួលេខចុងក្រោយនៃបណ្តាប្រទេស និងដែនដីទាំង ១១៨ ដែលមានអ្នកឆ្លង COVID-19 លើសពី ១០០ករណី រួមជាមួយនឹងករណីស្លាប់ផងដែរ៖

១៖ សហរដ្ឋអាមេរិក ឆ្លងសរុប ២៤៥,៤៤២ ករណីក្នុងនោះ ៦,០៩៨ នាក់ស្លាប់។
២៖ ប្រទេសអេស៉្បាញ ឆ្លងសរុប ១១៧,៧១០ ករណីក្នុងនោះ ១០,៩៣៥ នាក់ស្លាប់។
៣៖ ប្រទេសអ៉ីតាលី ឆ្លងសរុប ១១៥,២៥២ ករណីក្នុងនោះ ១៣,៩១៥ នាក់ស្លាប់។
៤៖ ប្រទេសអាល្លឺម៉ង់ ឆ្លងសរុប ៨៥,៩០៣ ករណីក្នុងនោះ ១,១២២ នាក់ស្លាប់។
៥៖ ប្រទេសចិន ឆ្លងសរុប ៨១,៦២០ ករណីក្នុងនោះ ៣,៣២២ នាក់ស្លាប់។
៦៖ ប្រទេសបារាំង ឆ្លងសរុប ៥៩,១០៥ ករណីក្នុងនោះ ៥,៣៨៧ នាក់ស្លាប់។
៧៖ ប្រទេសអ៊ីរ៉ង់ ឆ្លងសរុប ៥៣,១៨៣ ករណីក្នុងនោះ ៣,៣៩៤ នាក់ស្លាប់។
៨៖ ចក្រភពអស់គ្លេស ឆ្លងសរុប ៣៣,៧១៨ ករណី ក្នុងនោះ ២,៩២១ នាក់ស្លាប់។
៩៖ ប្រទេសស្វីស ឆ្លងសរុប ១៩,៣០៣ ករណីក្នុងនោះ ៥៧៣ នាក់ស្លាប់។
១០៖ ប្រទេសតួកគី ឆ្លងសរុប ១៨,១៣៥ ករណី ក្នុងនោះ ៣៥៦ នាក់ស្លាប់។
១១៖ ប្រទេសបែលហ្ស៊ិក ឆ្លងសរុប ១៦,៧៧០ ករណីក្នុងនោះ ១,៤២២ នាក់ស្លាប់។
១២៖ ប្រទេសហូឡង់ ឆ្លងសរុប ១៥,៧២៣ ករណីក្នុងនោះ ១,៤៨៧ នាក់ស្លាប់។
១៣៖ ប្រទេសអូទ្រីស ឆ្លងសរុប ១១,៣៥០ ករណី ក្នុងនោះ ១៦៨ នាក់ស្លាប់។
១៤៖ ប្រទេសកាណាដា ឆ្លងសរុប ១១,២៨៣ ករណីក្នុងនោះ ១៧៣ នាក់ស្លាប់។
១៥៖ ប្រទេសកូរ៉េខាងត្បូង ឆ្លងសរុប ១០,០៦២ ករណីក្នុងនោះ ១៧៤ នាក់ស្លាប់។
១៦៖ ប្រទេសព័រទុយហ្កាល់ ឆ្លងសរុប ៩,៨៨៦ ករណី ក្នុងនោះ ២៤៦ នាក់ស្លាប់។
១៧៖ ប្រទេសប្រេស៊ីល ឆ្លងសរុប ៨,០៧៦ ករណី ក្នុងនោះ ៣២៧ នាក់ស្លាប់។
១៨៖ ប្រទេសអ៉ីស្រាអែល ឆ្លងសរុប ៧,០៣០ ករណី ក្នុងនោះ ៣៩ នាក់ស្លាប់។
១៩៖ ប្រទេសស៊ុយអែត ឆ្លងសរុប ៦,០៧៨ ករណីក្នុងនោះ ៣៣៣ នាក់ស្លាប់។
២០៖ ប្រទេសអូស្ត្រាលី ឆ្លងសរុប ៥,៣៥០ ករណីក្នុងនោះ ២៨ នាក់ស្លាប់។
២១៖ ប្រទេសន័រវេស ឆ្លងសរុប ៥,២៩៦ ករណីក្នុងនោះ ៥៤ នាក់ស្លាប់។
២២៖ ប្រទេសរុស្ស៊ី ឆ្លងសរុប ៤,១៤៩ ករណី ក្នុងនោះ ៣៤ នាក់ស្លាប់។
២៣៖ ប្រទេសឆែក ឆ្លងសរុប ៣,៨៦៩ ករណី ក្នុងនោះ ៤៦ នាក់ស្លាប់។
២៤៖ ប្រទេសអៀរឡង់ ឆ្លងសរុប ៣,៨៤៩ ករណី ក្នុងនោះ ៩៨ នាក់ស្លាប់។
២៥៖ ប្រទេសដាណឺម៉ាក ឆ្លងសរុប ៣,៦៧២ ករណី ក្នុងនោះ ១៣៩ នាក់ស្លាប់។
២៦៖ ប្រទេសឈីលី ឆ្លងសរុប ៣,៤០៤ ករណី ក្នុងនោះ ១៨ នាក់ស្លាប់។
២៧៖ ប្រទេសម៉ាឡេស៊ី ឆ្លងសរុប ៣,៣៣៣ ករណី ក្នុងនោះ ៥៣ នាក់ស្លាប់។
២៨៖ ប្រទេសរូម៉ានីឆ្លងសរុប ៣,១៨៣ ករណី ក្នុងនោះ ១១៨ នាក់ស្លាប់។
២៩៖ ប្រទេសអេក្វាឌ័រ ឆ្លងសរុប ៣,១៦៣ ករណី ក្នុងនោះ ១២០ នាក់ស្លាប់។
៣០៖ ប្រទេសប៉ូឡូញ ឆ្លងសរុប ៣,១៤៩ ករណី ក្នុងនោះ ៥៩ នាក់ស្លាប់។
៣១៖ ប្រទេសហ្វីលីពីន ឆ្លងសរុប ៣,០១៨ ករណី ក្នុងនោះ ១៣៦ នាក់ស្លាប់។
៣២៖ ប្រទេសជប៉ុនឆ្លងសរុប ២,៦១៧ ករណី ក្នុងនោះ ៦៣ នាក់ស្លាប់។
៣៣៖ ប្រទេសឥណ្ឌា ឆ្លងសរុប ២,៥៦៧ ករណី ក្នុងនោះ ៧២ នាក់ស្លាប់។
៣៤៖ ប្រទេសលុចសំបួ ឆ្លងសរុប ២,៤៨៧ ករណី ក្នុងនោះ ៣០ នាក់ស្លាប់។
៣៥៖ ប្រទេសប៉ាគីស្ថាន ឆ្លងសរុប ២,៤៥៨ ករណីក្នុងនោះ ៣៥ នាក់ស្លាប់។
៣៦៖ ប្រទេសឥណ្ឌូណេស៊ី ឆ្លងសរុប ១,៩៨៦ ករណី ក្នុងនោះ ១៨១ នាក់ស្លាប់។
៣៧៖ ប្រទេសថៃ ឆ្លងសរុប ១,៩៧៨ ករណី ក្នុងនោះ ១៩ នាក់ស្លាប់។
៣៨៖ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឆ្លងសរុប ១,៨៨៥ ករណី ក្នុងនោះ ២១ នាក់ស្លាប់។
៣៩៖ ប្រទេសហ្វាំងឡង់ ឆ្លងសរុប ១,៦១៥ ករណី ក្នុងនោះ ២១ នាក់ស្លាប់។
៤០៖ ប្រទេសក្រិក ឆ្លងសរុប ១,៥៤៤ ករណីក្នុងនោះ ៥៣ នាក់ស្លាប់។
៤១៖ ប្រទេសម៉ិកស៊ីកូ ឆ្លងសរុប ១,៥១០ ករណី ក្នុងនោះ ៥០ នាក់ស្លាប់។
៤២៖ ប្រទេសប៉ាណាម៉ា ឆ្លងសរុប ១,៤៧៥ ករណី ក្នុងនោះ ៣៧ នាក់ស្លាប់។
៤៣៖ អាហ្វ្រិកខាងត្បូង ឆ្លងសរុប ១,៤៦២ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
៤៤៖ ប្រទេសប៉េរូឆ្លងសរុប ១,៤១៤ ករណី ក្នុងនោះ ៥៥ នាក់ស្លាប់។
៤៥៖ សាធារណរដ្ឋដូមេនីកែន ឆ្លងសរុប ១,៣៨០ ករណី ក្នុងនោះ ៦០ នាក់ស្លាប់។
៤៦៖ ប្រទេសអ៊ីស្លង់ ឆ្លងសរុប ១,៣១៩ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៤៧៖ ប្រទេសអាហ្សង់ទីន ឆ្លងសរុប ១,២៦៥ ករណី ក្នុងនោះ ៣៧ នាក់ស្លាប់។
៤៨៖ ប្រទេសស៊ែប៊ី ឆ្លងសរុប ១,១៧១ ករណី ក្នុងនោះ ៣១ នាក់ស្លាប់។
៤៩៖ ប្រទេសកូឡុំប៊ី ឆ្លងសរុប ១,១៦១ ករណី ក្នុងនោះ ១៩ នាក់ស្លាប់។
៥០៖ ប្រទេសសិង្ហបុរីឆ្លងសរុប ១,១១៤ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
៥១៖ ប្រទេសក្រូអាត ឆ្លងសរុប ១,០៧៩ ករណី ក្នុងនោះ ០៨ នាក់ស្លាប់
៥២៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ឆ្លងសរុប ១,០២៤ ករណី ក្នុងនោះ ០៨ នាក់ស្លាប់។
៥៣៖ ប្រទេសអាល់ហ្សេរី ឆ្លងសរុប ៩៨៦ ករណី ក្នុងនោះ ៨៦ នាក់ស្លាប់។
៥៤៖ ប្រទេសអេស្តូនី ឆ្លងសរុប ៩៦១ ករណី ក្នុងនោះ ១២ នាក់។
៥៥៖ ប្រទេសកាតា ឆ្លងសរុប ៩៤៩ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៥៦៖ ៖ ប្រទេសអ៊ុយក្រែន ឆ្លងសរុប ៩៤២ ករណី ក្នុងនោះ ២៣ នាក់ស្លាប់។
៥៧៖ ប្រទេសស្លូវេនី ឆ្លងសរុប ៩៣៤ ករណី ក្នុងនោះ ២០ នាក់ស្លាប់។
៥៨៖ នូវែលសេឡង់ ឆ្លងសរុប ៨៦៨ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៥៩៖ ប្រទេសអេហ្ស៊ីប ឆ្លងសរុប ៨៦៥ ករណី ក្នុងនោះ ៥៨ នាក់ស្លាប់។
៦០៖ ទីក្រុងហុងកុងឆ្លងសរុប ៨៤៥ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៦១៖ ប្រទេសអ៊ីរ៉ាក់ ឆ្លងសរុប ៧៧២ ករណី ក្នុងនោះ ៥៤ នាក់ស្លាប់។
៦២៖ ប្រទេសអាមេនី ឆ្លងសរុប ៧៣៦ ករណី ក្នុងនោះ ០៧ នាក់ស្លាប់។
៦៣៖ ប្រទេសម៉ារ៉ុក ឆ្លងសរុប ៧៣៥ ករណី ក្នុងនោះ ៤៧ នាក់ស្លាប់។
៦៤៖ ប្រទេសលីទុយអានី ឆ្លងសរុប ៦៩៦ ករណី ក្នុងនោះ ០៩ នាក់ស្លាប់។
៦៥៖ ប្រទេសបារ៉ែន ឆ្លងសរុប ៦៤៣ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៦៦៖ ប្រទេសហុងគ្រី ឆ្លងសរុប ៦២៣ ករណី ក្នុងនោះ ២៦ នាក់ស្លាប់។
៦៧៖ ប្រទេសបូស្នៀ ឆ្លងសរុប ៥៦៨ ករណី ក្នុងនោះ ១៧ នាក់ស្លាប់។
៦៨៖ ប្រទេសលីបង់ ឆ្លងសរុប ៥០៨ ករណី ក្នុងនោះ ១៧ នាក់ស្លាប់។
៦៩៖ ប្រទេសម៉ុលដាវី ឆ្លងសរុប ៥០៥ ករណី ក្នុងនោះ ០៦ នាក់ស្លាប់។
៧០៖ ប្រទេសឡាតវី ឆ្លងសរុប ៤៩៣ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៧១៖ ប្រទេសប៊ុលហ្គារី ឆ្លងសរុប ៤៧៧ ករណី ក្នុងនោះ ១២ នាក់ស្លាប់។
៧២៖ ប្រទេសកាហ្សាក់ស្ថាន ឆ្លងសរុប ៤៦០ ករណី ក្នុងនោះ ០៦ នាក់ស្លាប់។
៧៣៖ ប្រទេសទុយនីស៊ី ឆ្លងសរុប ៤៥៥ ករណី ក្នុងនោះ ១៤ នាក់ស្លាប់។
៧៤៖ ប្រទេសស្លូវ៉ាគី ឆ្លងសរុប ៤៥០ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៧៥៖ ប្រទេសអាស៊ែបៃហ្សង់ ឆ្លងសរុប ៤៤៣ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
៧៦៖ ប្រទេសអង់ដូរ៉ា ឆ្លងសរុប ៤៣៩ ករណី ក្នុងនោះ ១៦ នាក់ស្លាប់។
៧៧៖ ម៉ាសេដូនខាងជើង ឆ្លងសរុប ៤៣០ ករណី ក្នុងនោះ ១១ នាក់ស្លាប់
៧៨៖ ប្រទេសគុយវ៉ែត ឆ្លងសរុប ៤១៧ ករណី ក្នុងនោះ ពុំទាន់មានអ្នកសា្លប់ទេ។
៧៩៖ ប្រទេសកូស្តារីកា ឆ្លងសរុប ៣៩៦ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៨០៖ ប្រទេសអ៊ុយរ៉ាហ្គាយ ឆ្លងសរុប ៣៦៩ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។។
៨១៖ ប្រទេសស៊ីប (Cyprus) ឆ្លងសរុប ៣៥៦ ករណី ក្នុងនោះ ១០ នាក់ស្លាប់។
៨២៖ ប្រទេសបេឡារុស្ស ឆ្លងសរុប ៣៥១ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៨៣៖ ដែនដីកោះតៃវ៉ាន់ ឆ្លងសរុប ៣៤៨ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
៨៤៖ ដែនកោះ Reunion ឆ្លងសរុប ៣០៨ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៨៥៖ ប្រទេសកាមេរូន ឆ្លងសរុប ៣០៦ ករណី ក្នុងនោះ ០៧ នាក់ស្លាប់។
៨៦៖ ប្រទេសអាល់បានី ឆ្លងសរុប ៣០៤ ករណី ក្នុងនោះ ១៦ នាក់ស្លាប់។
៨៧៖ ប្រទេសហ្ស៊កដានី ឆ្លងសរុប ២៩៩ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
៨៨៖ ប្រទេសប៊ូគីណាហ្វាសូ ឆ្លងសរុប ២៨៨ ករណី ក្នុងនោះ ១៦ នាក់ស្លាប់។
៨៩៖ ប្រទេសអាហ្វហ្គានីស្ថាន ឆ្លងសរុប ២៧៣ ករណី ក្នុងនោះ ០៦ នាក់ស្លាប់។
៩០៖ ប្រទេសអ៊ូម៉ង់ ឆ្លងសរុប ២៥២ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៩១៖ ប្រទេសសាន់ម៉ារីណូ ឆ្លងសរុប ២៤៥ ករណី ក្នុងនោះ ៣០ នាក់ស្លាប់។
៩២៖ ប្រទេសវៀតណាម ឆ្លងសរុប ២៣៧ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៩៣៖ ប្រទេសគុយបា ឆ្លងសរុប ២៣៣ ករណី ក្នុងនោះ ០៦ នាក់ស្លាប់។
៩៤៖ ប្រទេសហុងឌូរ៉ាស ឆ្លងសរុប ២២២ ករណី ក្នុងនោះ ១៥ នាក់ស្លាប់។
៩៥៖ ប្រទេសអ៊ូសបេគីស្ថាន ឆ្លងសរុប ២២១ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៩៦៖ ប្រជុំកោះឆានែល ឆ្លងសរុប ២១០ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៩៧៖ ប្រទេសសេណេហ្គាល់ ឆ្លងសរុប ២០៧ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៩៨៖ ប្រទេសហ្គាណា ឆ្លងសរុប ២០៤ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
៩៩៖ ប្រទេសម៉ាល់តា ឆ្លងសរុប ២០២ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
១០០៖ ប្រទេសកូដវ័រឆ្លងសរុប ១៩៤ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
១០១៖ ប្រទេសនីហ្សេរីយ៉ា ឆ្លងសរុប ១៩០ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
១០២៖ ប្រជុំកោះហ្វ៊ែរ៉ូ ឆ្លងសរុប ១៧៩ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
១០៣៖ តំបន់ប៉ាឡេស្ទីន ឆ្លងសរុប ១៧១ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
១០៤៖ ប្រទេសម៉ូរីស (Mauritius) ឆ្លងសរុប ១៦៩ ករណី ក្នុងនោះ ០៧ នាក់ស្លាប់។
១០៥៖ ប្រទេសម៉ុងតេណេហ្គ្រោ ឆ្លងសរុប ១៦០ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
១០៦៖ ប្រទេសស្រីលង្កា ឆ្លងសរុប ១៥២ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
១០៧៖ ប្រទេសហ្សកហ្ស៊ី ឆ្លងសរុប ១៤៨ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
១០៨៖ ប្រទេសវ៉េណេស៊ុយអេឡា ឆ្លងសរុប ១៤៦ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
១០៩៖ ប្រទេសម៉ាទីនីក (Martinique) ឆ្លងសរុប ១៣៨ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
១១០៖ ប្រទេសកុងហ្គោ (DRC) ឆ្លងសរុប ១៣៤ ករណី ក្នុងនោះ ១៣ នាក់ស្លាប់។
១១១៖ ប្រទេសប្រ៊ុយណេ ឆ្លងសរុប ១៣៤ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
១១២៖ ប្រទេសបូលីវី ឆ្លងសរុប ១៣២ ករណី ក្នុងនោះ ០៩ នាក់ស្លាប់។
១១៣៖ ប្រទេសកៀហ្ស៊ីស៊ីស្ថាន ឆ្លងសរុប ១៣០ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
១១៤៖ ប្រទេសហ្គូដាឡូយ (Guadeloupe) ឆ្លងសរុប ១២៨ ករណី ក្នុងនោះ ០៦ នាក់ស្លាប់។
១១៥៖ ប្រទេសកេនយ៉ា ឆ្លងសរុប ១២២ ករណី ក្នុងនោះ ០៤ នាក់ស្លាប។
១១៦៖ ប្រទេសម៉ាយតូត (Mayotte) ឆ្លងសរុប ១១៦ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
១១៧៖ រដ្ឋដីកោះ Isle of Man ឆ្លងសរុប ១១៤ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
១១៨៖ ប្រទេសកម្ពុជា ឆ្លងសរុប ១១៤ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
ប្រភព៖ វែបសាយ worldometers.info (ថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០)