(បរទេស)៖ គេហទំព័រ Worldometer ដែលធ្វើការផ្សព្វផ្សាយតួលេខថ្មីៗជាប្រចាំ អំពីករណីឆ្លង ស្លាប់ និងជាសះស្បើយសរុបប្រចាំថ្ងៃនៃជំងឺ COVID-19 ទូទាំងពិភពលោកបានឲ្យដឹងថា គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០ (ម៉ោងនៅទីក្រុងភ្នំពេញ) មនុស្សទូទាំងពិភពលោកសរុប ១,០១៥,០៥៩នាក់ហើយ បានឆ្លងជំងឺរាតត្បាតសកល COVID-19 ក្នុងនោះស្លាប់ ៥៣,១៦៧នាក់ និងជាសះស្បើយឡើយវិញ។

តាមរយៈតួលេខខាងលើនេះ យើងអាចគណនាបានថា ក្នុងចំណោមអ្នកឆ្លងជំងឺនេះដែលបានឆ្លង COVID-19 ចំនួន ១០០% មានជាង ២០% បានជាសះស្បើយឡើងវិញ និងតែជាង ៥%ប៉ុណ្ណោះបានបាត់បង់ជីវិត ហើយភាគច្រើនបំផុតនៃអ្នកដែលបានបាត់បង់ជីវិត នៅតាមបណ្តាប្រទេសនានានោះ គឺក្រុមមនុស្សដែលមានវ័យចំណាស់ ឬក្រុមមនុស្សដែលមានជំងឺធ្ងន់ធ្ងរប្រចាំកាយស្រាប់៕