(កូរ៉េខាងជើង)៖ យោងតាមសារព័ត៌មាន CNN ចេញផ្សាយព្រឹកថ្ងៃនេះឲ្យដឹងថា កូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងចំនួន៣គ្រាប់នៅព្រឹកព្រលឹមថ្ងៃនេះ (៩ មីនា) ខណៈកាលពីសប្តាហ៍មុនទើបបាញ់ម៉ីសីលចំនួន២គ្រាប់ផងដែរ។

មន្រ្តីយោធានៃក្រសួងការពារជាតិកូរ៉េខាងត្បូង បានអះអាងថា ការបាញ់នេះចេញពីតំបន់ Sondok នៅក្នុងខេត្ត Hamgyong កូរ៉េខាងត្បូង ចំណែកគ្រាប់ផ្លោងមិនទាន់ដឹងច្បាស់ជាប្រភេទអ្វី។