(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក CDC បានឱ្យដឹងនៅថ្ងៃអាទិត្យនេះឲ្យដឹងថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនដល់ ៤៧០នាក់ ហើយអ្នកជំងឺ១៩នាក់បានបាត់បង់ជីវិត។

បើតាមមជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងរបស់អាមេរិក (CDC) បានឲ្យដឹងថា ជំងឺ ​Covid-19 បាននឹងកំពុងរាលដាលក្នុរដ្ឋចំនួន៣២ និងទីក្រុងវ៉ាស៊ីនតោនផង។ ក្នុងចំណោមអ្នកឆ្លង ៤៧០នាក់ខាងលើ មាន៤៩នាក់ធ្វើមាតុភូមនិវត្តន៍ពីបរទេស ដោយមាន៣នាក់ មកពីទីក្រុងវូហាន, ៤៦នាក់ ចេញពីកប៉ាល់ Princess Diamond នៅក្នុងប្រទេសជប៉ុន, ២១នាក់ ចេញពីនាវា Grand Princess. ចំណែកអ្នកផ្សេងទៀត ត្រូវបានគេរកឃើញថាមានផ្ទុក COVID-19 នៅលើទឹកដីអាមេរិកតែម្តង៕