(ភ្នំពេញ)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ៖

១៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅកូរ៉េខាងត្បូងកើនដល់២ ,៣៣៧នាក់។

២៖ ប្រធានាធិបតីម៉ុងហ្គោលី និងក្រុមមន្ត្រីអមដំណើរ ត្រូវស្នាក់នៅដាច់ដោយឡែកពីគេ១៤ថ្ងៃ ក្រោយត្រឡប់មកពីចិន។

៣៖ អតីតអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំបុរី Vatican លោក Hadi Khosrowshahi ស្លាប់ដោយសារជំងឺ COVID-19។

៤៖ ក្រុមហ៊ុន Huawei គ្រោងចំណាយលុយជិត២២០លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតផល Wireless នៅក្នុងប្រទេសបារាំង។

៥៖ ទាហានតួកគី៣៣នាក់ស្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់រដ្ឋាភិបាលស៊ីរី នៅក្នុងទឹកដីរបស់ស៊ីរី។

៦៖ អាជ្ញាធរហុងកុងរកឃើញមេរោគ COVID-19 នៅក្នុងខ្លួនសុនខមួយក្បាល។

៧៖ លោកអភិបាលខេត្តហុកកៃដូរបស់ជប៉ុនប្រកាសភាពអាសន្ន ចំពោះមុខការរាតត្បាត COVID-19 កាន់តែខ្លាំង។