(បេឡារូស)៖ ក្រសួងសុខាភិបាលបេឡារូស បានរកឃើញករណីឆ្លងដំបូងនៃជំងឺ COVID-19 នៅក្នុងប្រទេស ដោយអ្នកជំងឺរូបនេះគឺជានិស្សិត ម្នាក់មកពីប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមក្រសួងសុខាភិបាលបេឡារូស កំឡុងការធ្វើតេស្ដនៅមន្ទីរពិសោធន៍កាលពីថ្ងៃទី២៧ ខែកុម្ភៈ ជំងឺ COVID-19 ត្រូវបានគេរកឃើញនៅ លើនិស្សិតម្នាក់ជាពលរដ្ឋអ៉ីរ៉ង់ ដែលបានធ្វើដំណើរមកដល់ប្រទេសបេឡារូស ដោយចាកចេញពីទីក្រុង Baku កាលពីថ្ងៃទី២២ ខែកុម្ភៈ។ បច្ចុប្បន្ន អ្នកជំងឺរូបនេះត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេឯង ដើម្បីព្យាបាល ខណៈពុំមានអាការៈធ្ងន់ធ្ងរអ្វីនោះទេ៕