(អាប៊ូចា)៖ ក្រសួងសុខាភិបាលនីហ្សេរីយ៉ាបានអះអាងពីការរកឃើញ ករណីឆ្លងដំបូងនៃជំងឺ COVID-19 នៅក្នុងទីក្រុងឡាកូស (Lagos) ចំពេលមានការព្រួយបារម្ភជាច្រើន ខ្លាចក្រែងជំងឺនេះផ្ទុះឡើងខ្លាំងនៅក្នុងតំបន់អាហ្វិ្រក ជាទីដែលបណ្ដាប្រទេសភាគច្រើនត្រូវបានគេមើលឃើញថា មានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

គួរបញ្ជាក់ថា ករណីឆ្លងដំបូងនេះត្រូវបានរកឃើញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅក្នុងទីក្រុង Lagos ដែលជាទីក្រុងមានប្រជាជនរស់នៅច្រើនបំផុត នៃប្រទេសអាហ្វ្រិកខាងលិចមួយនេះ ប៉ុន្តែភ្លាមៗមិនទាន់មានព័ត៌មានលម្អិតបន្ថែមលើសពីនេះទេ។ សម្រាប់ប្រទេសអាហ្វ្រិកមួយចំនួនទៀត ដែលបានរកឃើញករណីឆ្លង COVID-19 ផងដែរនោះមានដូចជា អាល់ហ្សេរី និងអេហ្ស៊ីបជាដើម៕