(ភ្នំពេញ)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ៖

១៖ ផ្ទុះករណីបាញ់ប្រហារស្លាប់៧នាក់នៅរដ្ឋ Wisconsin សហរដ្ឋអាមេរិក។

 

២៖ លោក ដូណាល់ ត្រាំ ធ្វើសន្និសីទកាសែតពាក់ព័ន្ធស្ថានការណ៍ជំងឺ COVID-19 នៅសហរដ្ឋអាមេរិក។

 

៣៖ បេសកកម្មឆាងអឺ៤របស់ចិន ទើបរកឃើញអ្វីថ្មីបន្ថែមទៀតនៅផ្នែក Far Side របស់ព្រះច័ន្ទ។

 

៤៖ សមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូងត្រូវផ្អាក ព្រោះតែការផ្ទុះឡើងនៃ COVID-19 និងទាហានជាង២០នាក់ឆ្លង។

 

៥៖ លោក មហាធៀ ព្រមវិលមកធ្វើជាប្រធានគណបក្ស Bersatu វិញក្រោយលាលែងបានបីថ្ងៃ, នេះបើតាមអគ្គលេខាធិការបក្ស។

 

៦៖ ក្រុមសមាជិកសភាថៃព្រួយបារម្ភពីផ្ទុះ COVID-19 នៅក្នុងអគាររដ្ឋសភា ខណៈសមាជិកម្នាក់កើតអការៈគ្រុនក្តៅ ក្រោយត្រឡប់មកពីជប៉ុន។

 

៧៖ អារ៉ាប៊ីសាអូឌីតផ្អាកផ្តល់ទិដ្ឋាការឲ្យជនបរទេស ចូលមកប្រារព្ធពិធីសាសនានៅទីក្រុង Mecca និង Madina ដោយសារភ័យខ្លាច COVID-19។