(ភ្នំពេញ)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ៖

១៖ អាជ្ញាធរចិនបញ្ជាក់ថា មនុស្សជាសះស្បើយពីជំងឺឆ្លង COVID-19 សរុប២០,៦៥៩ហើយ បានត្រឡប់ទៅផ្ទះវិញ។

២៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ឆ្លើយតបលិខិតកំពូលមហាសេដ្ឋីអាមេរិក Bill Gates និងអរគុណដល់ជំនួយសប្បុរសធម៌១០០លានដុល្លារ។

៣៖ ចំនួនអ្នកឆ្លងមេរោគ COVID-19 នៅកូរ៉េខាងត្បូងកើនដល់ «៤៣៣ករណី» ក្រោយ២២៩ករណីថ្មីៗត្រូវបានរកឃើញ នៅក្នុងថ្ងៃសៅរ៍នេះ។

៤៖ ពិរព័ណ៍យានយន្តអន្តរជាតិ 2020 Canadian International AutoShow រៀបចំឡើងនៅទីក្រុង Toronto ប្រទេសកាណាដា។

៥៖ អាជ្ញាធរជប៉ុនបញ្ជាក់ថា ករណីអ្នកឆ្លង COVID-19 នៅក្រៅកប៉ាល់ Diamond Princess កើនដល់៩៩នាក់។

៦៖ លោក Mahathir Mohamad និយាយថា «ពេលវេលាផ្ទេរតំណែងនាយករដ្ឋមន្រ្តី» មិនទាន់កំណត់ច្បាស់នៅឡើយទេ។

៧៖ អ៉ីរ៉ង់ប្រកាសថា ចំនួនមនុស្សស្លាប់ដោយសារ COVID-19 កើនដល់៥នាក់ និងឆ្លងសរុប២៨ករណី។