(ភ្នំពេញ)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ៖

១៖ ជប៉ុនរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន៤៤នាក់ទៀតលើកប៉ាល់ Diamond Princess, ចំនួនសរុបកើនដល់២១៩នាក់។

២៖ មនុស្សស្លាប់ទូទាំងប្រទេសចិនកើនដល់ ១,៣៦៧នាក់ និងឆ្លងជិត ៦០,០០០នាក់ដោយសារវីរុស COVID-19។

៣៖ យោងតាមអាជ្ញាធរចិន មនុស្សសរុប៥,៩១១នាក់ជាសះស្បើយពីវីរុស COVID-19 (កូរ៉ូណាថ្មី) និងចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស។

៤៖ ជប៉ុនចូលរួមផ្តល់ការគាំទ្រយ៉ាងកក់ក្តៅដល់ចិន ក្នុងការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណា COVID-19។

៥៖ អ្នកជំនាញលើកឡើងថា វាដល់ពេលហើយ ដែលជប៉ុនត្រូវនិយាយពាក្យ «សុំទោស» ហើយចិនត្រូវនិយាយពាក្យ «អរគុណ»។

៦៖ លោក ដូណាល់ ត្រាំ និយាយថា ហ្វីលីពីនលុបចោលកិច្ចព្រមព្រៀងយោធា នឹងជួយសន្សំសំច្ចៃប្រាក់ ឱ្យសហរដ្ឋអាមេរិក។

៧៖ វៀតណាមបិទការចេញ-ចូលនៅឃុំមួយក្នុងខេត្តភាគខាងជើង ដែលមានមនុស្សរស់នៅខ្ទង់១ម៉ឺននាក់ ពាក់ព័ន្ធបញ្ហាវីរុស COVID-19។