(ចិន)៖ ព័ត៌មានចិន បានផ្សាយឱ្យដឹងថា មកដល់ព្រឹកថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០នេះ អ្នកកើតជំងឺផ្លូវដង្ហើមបង្កឡើងដោយមេរោគ «កូរ៉ូណា» បានកើនឡើងដល់ ១៤,៥៥១នាក់ហើយ ខណៈអ្នកស្លាប់ដោយជំងឺនេះ កើនឡើងដល់ ៣០៤នាក់។

ព័ត៌មាន បានផ្សាយឱ្យដឹងថា អ្នកកើតជំងឺប្រមាណ ១៤,៣៨០នាក់ រស់នៅក្នុងប្រទេសចិន ហើយអ្នកស្លាប់ គឺសុទ្ធតែជាពលរដ្ឋរស់នៅក្នុងប្រទេសចិន។ ក្នុងនោះប្រជាពលរដ្ឋប្រមាណ ៩,០៧៤នាក់ ដែលកើតជំងឺនេះ គឺជាអ្នករស់នៅក្នុងខេត្តហ៊ូប៉ី ដែលជាទីតាំងផ្ទុះជំងឺនេះឡើង។

បើទោះបីជាយ៉ាងណា មានអ្នកជំងឺប្រមាណ ៣២៨នាក់ផងដែរ ត្រូវបានព្យាបាលឱ្យជាពីជំងឺនេះ។

ក្រៅពីប្រទេសចិន ទីក្រុងហុងកុង តៃវ៉ាន់ និងម៉ាកាវ ជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «កូរ៉ូណា» បានរីករាយលដាលទៅប្រទេសចំនួន ២៣ផ្សេងទៀតផងដែរ។ ខាងក្រោមនេះ គឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណាថ្មី ព្រមទាំងប្រទេស និងតំបន់នានាទូទាំងពិភពលោក ដែលមានវត្តមានវីរុសដ៏កាចសាហាវនេះ៖

១៖ ប្រទេសចិនឆ្លង ១៤,៣៨០ករណី និងបាត់បង់ជីវិត ៣០៤នាក់
២៖ ទីក្រុងហុងកុង ១៤ករណីឆ្លង
៣៖ ប្រទេសជប៉ុន ១៤ករណីឆ្លង
៤៖ ប្រទេសថៃ ១៩ករណីឆ្លង
៥៖ ប្រទេសសិង្ហបុរី ១៨ករណីឆ្លង
៦៖ ប្រទេសអូស្ត្រាលី ០៩ករណីឆ្លង
៧៖ កោះតៃវ៉ាន់ ១០ករណីឆ្លង
៨៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
៩៖ ទីក្រុងម៉ាកាវ ០៧ករណីឆ្លង
១០៖ ប្រទេសកូរ៉េខាងត្បូង ១២ករណីឆ្លង
១១៖ ប្រទេសបារាំង ០៦ករណីឆ្លង
១២៖ សហរដ្ឋអាមេរិក ០៦ករណីឆ្លង
១៣៖ ប្រទេសអាល្លឺម៉ង់ ០៧ករណីឆ្លង
១៤៖ ប្រទេសវៀតណាម ០៥ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៤ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៣ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
១៩៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២០៖ ប្រទេសឥណ្ឌា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០១ករណីឆ្លង
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ចក្រភពអង់គ្លេស ០២ករណីឆ្លង
២៥៖ រុស្ស៉ី ០២ករណីឆ្លង
២៦៖ ស៊ុយអែត ០១ករណីឆ្លង
២៧៖ អេស្ប៉ាញ ០១ករណីឆ្លង

តួលេខខាងលើ គិតត្រឹមវេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០៕