(ប៉េកាំង)៖ អាជ្ញាធរចិនទើបតែបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១៧០នាក់ហើយ ខណៈមនុស្សចំនួនជាង៧៧០០នាក់ទៀតបានឆ្លង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

បើតាមអាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) និងទីក្រុងអ៊ូហាន (Wuhan) ដែលជាចំណុចស្នូល នៃការផ្ទុះវីរុសកូរ៉ូណា បានឲ្យដឹងថា មនុស្សសរុបចំនួន១៦២នាក់បានស្លាប់ ក្នុងតែខេត្តមួយនេះប៉ុណ្ណោះ និងមានអ្នកឆ្លង៤៥៨៦ករណី ប៉ុន្តែអ្វីដែលពិសេសនោះគឺមានអ្នកជំងឺចំនួន១២៨នាក់ បានធូរស្បើយពីជំងឺទូទាំងប្រទេសចិន។