(ភ្នំពេញ)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០នេះ៖

១៖ ធ្លាក់យន្តហោះពន្លត់ភ្លើងឆេះព្រៃនៅអូស្រ្តាលីស្លាប់មនុស្ស៣នាក់។

 

២៖ ផ្ទុះករណីបាញ់ប្រហារនៅកណ្តាលទីក្រុង Seattle, រដ្ឋវ៉ាស៊ីនតោនរបស់អាមេរិក បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួស៧នាក់។

 

៣៖ អង្គការ NASA ត្រៀមបញ្ចប់បេសកកម្មនៃកែវយឺតអវកាស Spitzer ជាផ្លូវការនៅចុងខែនេះ។

 

៤៖ យន្តហោះចម្បាំង និងទម្លាក់គ្រាប់បែកចិនហោះឆ្លងកាត់ច្រកសមុទ្រ នៅភាគខាងត្បូងកោះតៃវ៉ាន់។

 

៥៖ ក្រុមហ៊ុន Boeing ពន្យារពេលការធ្វើតេស្តហោះហើរលើកដំបូងនៃយន្តហោះស៊េរីថ្មី 777X ព្រោះតែអាកាសធាតុមិនល្អ។

 

៦៖ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនៅចិនកើនដល់៥៧១នាក់ និងបាត់បង់ជីវិត១៧នាក់។

 

៧៖ មេបញ្ជាការកំពូលប្រចាំភូមិភាគនិរតីអ៉ីរ៉ង់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខផ្ទះ។