(បាកដាដ)៖ គ្រាប់រ៉ុក្កែតប្រមាណ ០៣គ្រាប់ត្រូវបានអាជ្ញាធរអ៉ីរ៉ាក់អះអាងថា បានវាយប្រហារទីតាំងមួយ ស្ថិតនៅក្បែរស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅរដ្ឋធានីបាកដាដ ប៉ុន្តែពុំមានសេចក្តីរាយការណ៍ថា មានមនុស្សរងគ្រោះថ្នាក់ ឬក៏អត់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០។

តំបន់ដែលគ្រាប់រ៉ុក្កែតទាំងបីគ្រាប់ (មិនទាន់ស្គាល់ប្រភព) បានធ្លាប់ចំនោះ គឺជាតំបន់បៃ (Greenzone) ដែលជាជម្រុកនៃបេសកកម្មការទូតបរទេសជាច្រើន ហើយតែងតែងតែទទួលការការពារសន្តិសុខ យ៉ាងតឹងរ៉ឹងជាទីបំផុត។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកធ្លាប់បានចោទប្រកាន់ទៅលើកងជីវពល ដែលគាំទ្រពីក្រោយដោយអ៉ីរ៉ង់ គឺជាអ្នកបង្កការវាយប្រហារលើស្ថានទូតអាមេរិក ស្រដៀងៗគ្នានេះកាលពីប៉ុន្មានខែមុន ប៉ុន្តែវានៅតែមិនមានការចេញមុខ ទទួលខុសត្រូវនោះឡើយពីសំណាក់ក្រុមទាំងអស់នោះឡើយ៕