(ភ្នំពេញ)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០នេះ៖

១៖ អាមេរិកនិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១។

២៖ ជប៉ុនរកឃើញករណីដំបូងនៃអ្នកផ្ទុកមេរោគរលាកផ្លូវដង្ហើម Coronavirus ប្រភេទថ្មី ដែលមកពីប្រទេសចិន។

៣៖ ចំនួនមនុស្សស្លាប់ក្នុងករណីបាក់ផ្ទាំងទឹកកកនៅតំបន់ Kashmir ខាងប្រទេសប៉ាគីស្ថានកាលពីប៉ុន្មានថ្ងៃមុន កើនដល់៧៦នាក់។

៤៖ កងទ័ពអាហ្វហ្គានីស្ថានបើកប្រតិបត្តិការនៅខេត្តភាគខាងជើង ផ្តាច់ជីវិតក្រុមសកម្មប្រយុទ្ធ៤នាក់ និងបង្កឲ្យរបួស១០នាក់។

៥៖ បុរសម្នាក់ឈ្មោះ Sandiaga Salahuddin Uno អាចនឹងក្លាយជាប្រធានាធិបតីឥណ្ឌូណេស៊ីនៅឆ្នាំ២០២៤។

៦៖ មនុស្ស៦នាក់ស្លាប់ និង៦នាក់រងរបួស ក្នុងគ្រោះអគ្គីភ័យធំមួយនៅរដ្ឋធានីរបស់ប្រទេសហ្វីលីពីន។

៧៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បោះទុន៤០០លានដុល្លារ ក្នុងការអភិវឌ្ឍ «យន្តហោះតាក់ស៊ី» របស់ក្រុមហ៊ុនមួយនៅអាមេរិក។