(ភ្នំពេញ)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០នេះ៖

១៖ មើលរូបពីផ្កាយរណបទាំងនេះទើបដឹងថា អូស្ត្រាលីរងគ្រោះធ្ងន់ធ្ងរដល់កម្រិតណា ដោយសារភ្លើងឆេះព្រៃ។

២៖ មានសេចក្ដីរាយការណ៍ថា ប៉ូលិសអ៉ីរ៉ង់បាញ់ប្រហារលើក្រុមបាតុករ ដែលតវ៉ារឿងបាញ់ទម្លាក់យន្ដហោះអ៊ុយក្រែន។

៣៖ យន្តហោះថៃចុះចតយ៉ាងទាន់ហន់នៅស្រីលង្កា ក្រោយអ្នកដំណើរពីរនាក់ធ្លាក់ខ្លួនឈឺ រហូតដល់ស្លាប់។

៤៖ ភ្នំភ្លើងនៅហ្វីលីពីនផ្ទុះចេញផ្សែងខ្លាំងប៉ុនណាក៏ដោយ នៅតែពុំអាចរារាំងអាពាហ៍ពិពាហ៍គូស្នេហ៍មួយគូនេះបានឡើយ។

៥៖ ហ្វីលីពីនត្រៀមបញ្ជូននាវាយោធា និងកងកម្លាំងទៅមជ្ឈិមបូព៌ា ដើម្បីជម្លៀសពលរដ្ឋខ្លួនចេញពីតំបន់ក្តៅនោះ។

៦៖ បាតុកម្មប្រឆាំងរដ្ឋាភិបាលថៃកាលពីថ្ងៃអាទិត្យ មានអ្នកចូលរួមដល់ទៅជាង១.២ម៉ឺននាក់ ទាមទារឲ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង។

៧៖ ក្បួនសត្វដំរីនៅថៃត្រូវបានរៀបចំឡើង ដើម្បីរំលឹកដល់សត្វរាប់រយលានក្បាល ដែលងាប់ក្នុងភ្លើងឆេះព្រៃនៅអូស្ត្រាលី។