(តៃយាន)៖ ទីភ្នាក់ងារអវកាសចិនបានធ្វើការបាញ់បង្ហោះផ្កាយរណប ម្តងរហូតដល់ទៅ ០៦គ្រឿងឯណោះឡើងទៅកាន់គន្លងតារាវិថីដោយជោគជ័យ កាលពីវេលាម៉ោង ៤៖៥២នាទីល្ងាចថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងប៉េកាំង)។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩។

ការបាញ់បង្ហោះខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងខេត្តសានស៊ី (Shanxi) ភាគខាងជើងប្រទេសចិន ដោយផ្កាយរណបចំនួន ០៦គ្រឿងខាងលើនេះមានតួនាទីក្នុងការសម្រួល និងផ្តល់ព័ត៌មានដល់វិស័យអាកាសចរណ៍ ព្រមទាំងនាវាចរណ៍ផងដែរ។ វាត្រូវបានគ្រាប់រ៉ុក្កែត Kuaizhou-1A ផលិតដោយក្រុមហ៊ុន HEAD Aerospace Technology Co. Ltd មួយគ្រាប់ពាំឡើងទៅកាន់ទីអវកាស៕