(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ភ្លើងឆេះព្រៃនៅទូទាំងឥណ្ឌូណេស៊ីក្នុងឆ្នាំ២០១៩នេះ លេបត្របាក់ព្រៃឈើអស់១.៦លានហិកតា។

 

២៖ ទឹកជំនន់នៅភាគខាងត្បូងប្រទេសបារាំង ផ្តាច់ជីវិតមនុស្ស៥នាក់ នាចុងសប្តាហ៍កន្លងទៅនេះ។

 

៣៖ ព្យុះទីហ្វុងកំណាចកំពុងសំដៅទៅវាយប្រហារហ្វីលីពីន ខណៈប្រទេសនេះកំពុងធ្វើម្ចាស់ផ្ទះស៊ីហ្គេម។

 

៤៖ Facebook សម្រេចលុបចោលវីដេអូឃោសនា នៃបក្សនយោបាយមួយនៅអង់គ្លេស ក្រោយទទួលបណ្តឹងពី BBC។

 

៥៖ ផ្ទុះករណីបាញ់រះនៅក្នុងតំបន់ French Quarter នៃទីក្រុង New Orleans សហរដ្ឋអាមេរិក។

 

៦៖ ទិដ្ឋភាពនៃការតាំងពិព័រណ៍រូបចម្លាក់ទឹកកកនៅរដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក។

 

៧៖ ការវាយប្រហារតាមផ្លូវអាកាស ផ្តាច់ជីវិតមនុស្ស៣នាក់នៅភាគខាងត្បូងរដ្ឋធានីទ្រីប៉ូលីប្រទេសលីប៊ី។