(ប៉េកាំង)៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ កាសែត Folha de São Paulo ជាកាសែតដែលមានចំនួនចែកចាយច្រើនជាងគេរបស់ប្រទេសប្រេស៊ីល បានចុះផ្សាយបទសម្ភាសន៍ពិសេសមួយ ដែលមានចំណងជើងថា «ហុងកុងដែលផ្សព្វផ្សាយដោយប្រព័ន្ធសារព័ត៌មាន ផ្ទុយស្រឡះពីការពិតយ៉ាងឆ្ងាយ --អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនអះអាងថា ការផ្សព្វផ្សាយរបស់ប្រព័ន្ធសារព័ត៌មានលោកខាងលិច មិនបានរៀបរាប់ពីការពិតជាក់ស្តែងនោះទេ»

អត្ថបទនេះបានសរសេរថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ត្រូវបានចាត់ទុកជាក្រុមប្រព័ន្ធសារព័ត៌មានធំជាងគេលើសកលលោក ពេលផ្តល់បទសម្ភាសន៍នៅក្រុង São Paulo កាលពីថ្ងៃទី ១១ ខែវិច្ឆិកា លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយនេះបានថ្លែងថា ត្រូវចាត់ទុកស្ថានការណ៍ហុងកុងនាពេលបច្ចុប្បន្ននេះ ជាការបង្កសកម្មភាពភេរវកម្ម មិនមែនគ្រាន់តែជាការដង្ហែក្បួនសាមញ្ញនោះទេ ។

លោកបានរិះគន់ការផ្សព្វផ្សាយរបស់ប្រព័ន្ធសារព័ត៌មានលោកខាងលិច ជាពិសេសគឺអាមេរិក ហើយសម្គាល់ឃើញថា ការផ្សព្វផ្សាយរបស់ពួកគេគ្រាន់តែសម្រង់យកទិដ្ឋភាពមួយផ្នែកតូច ដែលវាប្រាសចាកពីការពិតយ៉ាងឆ្ងាយ។ លោកបានថ្លែងទៀតថា «សូម្បីតែលោក ត្រាំ ប្រធានាធិបតីរបស់ពួកគេក៏មិនជឿលើការផ្សព្វផ្សាយ នៃប្រព័ន្ធសារព័ត៌មានមួយចំនួនរបស់អាមេរិកដែរ»