(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ចិនដាក់ឲ្យដំណើរការកង្ហារយក្សផលិតថាមពលអគ្គិសនីធំបំផុត។

២៖ លោក អាបេ ចង់ទៅកូរ៉េខាងជើងជួបលោក គីម ជុងអ៊ុន ដើម្បីដោះស្រាយបញ្ហាមួយចំនួន តែកូរ៉េខាងជើងមិនព្រមជាដាច់ខាត។

៣៖ អេហ្ស៊ីប អេត្យូពី និងស៊ូដង់ឯកភាពគ្នាលើការបែងចែកផលប្រយោជន៍ពីទំនប់វារីអគ្គិសនីទន្លេនីល ដែលធំជាងគេលើលោក។

៤៖ អតីតបុគ្គលិកក្រុមហ៊ុនបណ្តាញសង្គមអាមេរិក Twitter ពីរនាក់រងការចោទប្រកាន់ពីបទ លួចស៊ើបការណ៍សម្ងាត់ឲ្យអារ៉ាប៊ីសាអូឌីត។

៥៖ មានរបាយការណ៍ថាអាមេរិកចង់ឱ្យកូរ៉េខាងត្បូងបង់ថ្លៃការពារ ៤.៧ពាន់លានដុល្លារ។

៦៖ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីទាត់ចោលការចុះផ្សាយព័ត៌មានរបស់អាមេរិក ដែលថារុស្ស៊ីបានបញ្ជូនទ័ព២០០នាក់ទៅលីប៊ី។

៧៖ ខណៈបណ្តាញ 5G កំពុងនាំមុខគេលើលោកស្រាប់ ពេលនេះចិនមានមហិច្ឆតាលោតទៅរក 6G បន្ថែមទៀត។