(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ឧទ្ធម្ភាគចក្រចិនថ្មីត្រូវដាក់តាំងបង្ហាញ ក្នុងពិព័រណ៍មួយនៅទីក្រុងធានជិន។

២៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ធ្វើដំណើរទៅដល់ឥណ្ឌា ដើម្បីបើកកិច្ចប្រជុំកំពូលក្រៅផ្លូវការជាមួយលោក ម៉ូឌី។

៣៖ ទិវាប៉ូលិសជាតិរៀបចំឡើងនៅរដ្ឋធានីកាត្មាន់ឌូនៃប្រទេសនេប៉ាល់។

៤៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង រអិលចេញពីផ្លូវពេលកំពុងរៀបហោះឡើងចេញពីព្រលានយន្តហោះនៅប្រទេស កេនយ៉ា។

៥៖ កប៉ាល់ដឹកប្រេងអ៊ីរ៉ង់រងការវាយប្រហារដោយមីស៊ីលពីរគ្រាប់ នាំឲ្យផ្ទុះឆេះ និងធ្លាយប្រេងចូលក្នុងសមុទ្រ។

៦៖ ប្រធាន NASA សង្ឃឹមថា យាន Crew Dragon របស់ក្រុមហ៊ុន SpaceX នឹងអាចនាំអវកាសយានិកឡើងទីអវកាស បាននៅត្រីមាសទី១ឆ្នាំ២០២០។

៧៖ បាក់ស្ពានអាកាសនៅខេត្តជាំងស៊ូប្រទេសចិន នាំឲ្យមនុស្ស០៣នាក់ស្លាប់ និង០២នាក់ទៀតរបួស។