(អាល្លឺម៉ង់)៖ ប៉ូលិសអាល្លឺម៉ង់ នៅថ្ងៃពុធនេះ បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់២នាក់ បានស្លាប់ ក្នុងករណីបាញ់ប្រហារនៅឯទីក្រុង Halle ស្ថិតនៅភាគខាងកើតនៃប្រទេស។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩។

យោងតាមប៉ូលិសអាល្លឺម៉ង់ មនុស្សម្នាក់ត្រូវបានចាប់ខ្លួន ប៉ុន្តែជនសង្ស័យដទៃទៀតត្រូវបាន គេជឿជាក់កំពុងរត់គេចខ្លួននៅក្នុងតំបន់ Paulus តាមរថយន្ដមួយគ្រឿង។ ដោយឡែក ករណី
បាញ់ប្រហារលើកទី២ ក៏ផ្ទុះឡើងផងដែរនៅតំបន់ Landsberg ស្ថិតនៅចំងាយ១៥គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុង Halle។

ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់ណាមួយថាករណីបាញ់ប្រហារទាំង២លើកនេះ មានជាប់ពាក់ព័ន្ធគ្នានោះទេ ខណៈប៉ូលិសអាល្លឺម៉ង់ប្រាប់ឱ្យប្រជាជនក្នុងតំបន់ស្ថិតនៅក្នុងផ្ទះ ជាបណ្ដោះអាសន្នសិន៕